**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទី៤ និងទី៧ នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា លើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា យកចិត្តទុកដាក់តាមដានកិច្ចការជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសម្របសម្រួលរកដំណោះស្រាយបញ្ហាប្រឈម និងសំណូមពរ ដែលស្នើឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

អង្គប្រជុំមានការពិភាក្សាគ្នាយ៉ាងផុលផុស អំពីបញ្ហាប្រឈម និងសំណូមពរ ដែលត្រូវបន្តតាមដាន ព្រមទាំងពិភាក្សាអំពីការរៀបចំរបាយការណ៍ឱ្យខ្លី ខ្លឹម មានន័យគ្រប់គ្រាន់ និងមានសង្គតិភាព ដោយឆ្លុះបញ្ចាំងនូវកិច្ចសហការ និងគុណតម្លៃជាមួយភាគីពាក់ព័ន្ធលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដែលមានក្នុងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥។

ឯកឧត្តមបណ្ឌិត បានឯកភាព និងសាទរចំពោះលទ្ធផលសម្រេចក្នុងចន្លោះសម័យប្រជុំនេះ រួមមាន៖
–  សម្របសម្រួលតាមសំណើប្រជាពលរដ្ឋសុំស្តារព្រែកនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង
– ស្ថាបនាផ្លូវក្រាលកៅស៊ូ និងស្ថាបនាគ្រឹះក្រោមផ្លូវថ្មី ចំនួន៤ខ្សែ សរុបប្រវែង ១១ ២០១ម៉ែត្រ នៅខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ
–  ទទួលកុមារ និងប្រជាជនភៀសសឹកចំនួន ៤០គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ មកស្នាក់អាស្រ័យនៅខេត្តកំពង់ស្ពឺ ព្រមទាំងជួយឧបត្ថម្ភគាំទ្រការស្នាក់នៅ អាហារហូបចុក ចូលរៀន
–  ទទួលយកសំណើដើម្បីពិនិត្យនិងវាយតម្លៃដើម្បីជួសជុលផ្លូវឱ្យបានមុនរដូវភ្លៀងព្រមទាំងភ្ជាប់បណ្តាញទឹកភ្លើងនៅភូមិឫទ្ធី១ និងឫទ្ធី២ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង
–  រៀបចំកៀរគរប្រមូលថវិកាសាងសង់អគារសិក្សានៅសាលាបឋមសិក្សាកោះដាច់ ខណ្ឌជ្រោយចង្វារ ដោយសង្ឃឹមថា នឹងប្រមូលថវិកាគ្រប់គ្រាន់ដើម្បីសាងសង់អគារថ្មីនៅឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង