**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

កម្ពុជា-អូស្ត្រាលី បន្តពិភាក្សាគ្នាស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) ជាលើកដំបូង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីលើការអភិវឌ្ឍជំនាញនៅកម្ពុជាកាលពីម្សិលមិញរួចមក, នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោកស្រី សារ៉ន ប៊ូរ៉ូ (Sharan Burrow) ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Bendigo Kangan (BKI) នៅទីស្តីការក្រសួង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់។

ក្នុងបរិយាកាសដ៏រីករាយ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ស្ថានទូតអូស្រ្តាលី និងវិទ្យាស្ថាន BKI ជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ការជឿជាក់ជ្រើសរើសបង្កើតបានភាពជាដៃគូ ឈានដល់ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។ សមិទ្ធផលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ជាគំរូឈានទៅពង្រីកឱកាសក្នុងការរួមគ្នាអភិវឌ្ឍជំនាញប្រកបដោយស្តង់ដាខ្ពស់នៅកម្ពុជា។

តាមរយៈការបន្តពិភាក្សាប្រកបដោយការស្ថាបនា និងការផ្លាស់ប្តូរទស្សនៈគ្នាដោយភាពស្និទ្ធស្នាល ឯកឧត្តមបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យបណ្តុះបណ្តាលជំនាញតាមស្តង់ដារអូស្រ្តាលីនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដល់យុវជនគោលដៅ ១.៥ លាននាក់ ដែលជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍជំនាញនៅកម្ពុជា ជាពិសេសការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងសិស្សបោះបង់ការសិក្សាផងដែរ ដើម្បីជាមធ្យោបាយឱ្យយុវជនទទួលបានជំនាញមុនចូលទីផ្សារការងារ ដោយសារតែកម្មវិធី TVET មានភាពបត់បែនខ្ពស់។

ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងសមស្របនឹងតម្រូវការឧស្សាហកម្ម ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាអាចបំពេញតម្រូវការរបស់និយោជកបាន ព្រមទាំងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង។

លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីតម្រូវការនៃការបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ផងដែរ ដែលវិទ្យាស្ថាន BKI អាចពិចារណាក្នុងការពង្រីកការបណ្តុះបណ្តាលនាពេលអនាគត។

ជាការឆ្លើយតប ភាគីអូស្រ្តាលីបានថ្លែងអំណរគុណចំពោះក្រសួងការងារ និងសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសហការជាមួយវិទ្យាស្ថាន BKI ក៏ដូចជាក្រុមហ៊ុន RMA Cambodia ដោយគូសបញ្ជាក់ថា មជ្ឈមណ្ឌល ACE Cambodia ពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាសញ្ញានៃការរីកចម្រើនទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

ភាគីអូស្ត្រាលី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងពង្រឹងទំនាក់ទំនងកិច្ចសហការបន្តជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារជំនាញប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង