**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីពង្រឹងកិច្ចសហការ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនីនៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួច បង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមានដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេសទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូល មករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយប្ដូរឥរិយាបថនិងសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ ទឹកស្អាត អគ្គិសនី និង Internet ប្រកបដោយផាសុខភាពនិងមានគុណប្រយោជន៍ ជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍន៍ដើម្បីនិរន្តរភាពនិងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិជ្ជាក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមធ្វើការអង្កេត និងតាមដាន រាល់គ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់ ជាពិសេស ការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួចបង្កប់ Scam Online នៅគ្រប់ទីតាំង៕

អត្ថបទដែលជាប់ទាក់ទង