**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អនុប្រធានទី២ ព្រឹទ្ធសភា ជំរុញយុទ្ធសាស្ត្រ «ដំណោះស្រាយដោយខ្មែរ» ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ច និងអធិបតេយ្យជាតិ

ភ្នំពេញ៖ ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ភាពធន់ និងកាលានុវត្តភាព នៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្រ្គាមឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា” នៅវិមានរដ្ឋសភាជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដាក់ចេញនូវទស្សនទាន «ដំណោះស្រាយដោយខ្មែរ» (Khmer Solutions) ដើម្បីពង្រឹងភាពម្ចាស់ការលើសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃវិបត្តិសកល និងបញ្ហាប្រឈមក្នុងតំបន់។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាគ្រឹះនៃវិបុលភាព។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមគាំទ្រការដោះស្រាយតាមផ្លូវច្បាប់ និងការចរចា ជៀសវាងការប្រើកម្លាំងយោធា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញយុទ្ធសាស្ត្រ «ខ្មែរដាំ ខ្មែរកែច្នៃ ខ្មែរហូប ខ្មែរលក់» ដោយចាត់ទុកស្ថានភាពបច្ចុប្បន្នជា «ឱកាសមាស» ក្នុងការលើកកម្ពស់ផលិតផល “Made in Cambodia” និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក (MSMEs) តាមរយៈបច្ចេកវិទ្យា AI និងរ៉ូបូទិក។

ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមបានដាក់ចេញនូវការអំពាវនាវសំខាន់ៗចំនួន ៥ ចំណុច៖
១. គាំទ្រ MSMEs៖ តាមរយៈយន្តការហិរញ្ញវត្ថុ ពន្ធ និងបច្ចេកវិទ្យា កែច្នៃវេចខ្ចប់។
២. បង្កើនផលិតភាព៖ ប្រើប្រាស់ធនធានដីធ្លីឱ្យអស់លទ្ធភាព និងពង្រីកសម្ព័ន្ធភាពអាជីវកម្ម ជាមួយប្រទេសយុទ្ធសាស្រ្ត។
៣. វិនិយោគការស្រាវជ្រាវ៖ បង្កើនកញ្ចប់ថវិកាស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា។
៤. រួមកម្លាំងស្ថាប័នអប់រំ៖ ជំរុញកិច្ចសហការរវាងសាលាដែលមានស្រាប់ ជាជាងបង្កើតថ្មីស្ទួនគ្នា។
៥. ពង្រឹងភាសាអង់គ្លេស៖ ជំរុញសមត្ថភាពភាសាប្រជាជនខ្មែរឱ្យបានខ្ពស់ (ប្រហែលហ្វីលីពីន) នៅឆ្នាំ២០៥០។

ជាទីបញ្ចប់ ឯកឧត្តមបានរំលឹកដល់សមាជិកសភា និងព្រឹទ្ធសភា ឱ្យបន្តចុះតាមដានសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង