**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

អ៉ីរ៉ង់តែងតាំងលោក Mojtaba ​Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុក

ឌូបៃ៖ អ៉ីរ៉ង់ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានតែងតាំងលោក Mojtaba ​Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ ជំនួសឪពុក របស់លោក គឺលោក Ali Khamenei ដែលនេះជាសញ្ញាមួយបង្ហាញពីការរឹងទទឹងរបស់ទីក្រុងតេហេរ៉ង់ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់បានធ្វើឱ្យប្រេងហក់ឡើងថ្លៃខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល។

លោក Mojtaba ដែលជាអាចារ្យម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួរកងកម្លាំងសន្តិសុខ និងបណ្ដាញធុរកិច្ចដ៏ធំនៅក្រោមការដឹកនាំរបស់ឪពុករបស់លោក ត្រូវបានស្ថាប័នក្រុមអាចារ្យមានជាសមាជិក៨៨នាក់ដែលគេស្គាល់ថាសភានៃក្រុមអ្នកជំនាញបោះឆ្នោតជ្រើសតាំងជាអ្នកបន្តវេនពីលោក Ali Khamenei។ «តាមរយៈការសម្រេចចិត្តចុងក្រោយ សភានៃក្រុមអ្នកជំនាញ បានតែងតាំង Ayatollah Seyyed Mojtaba Hosseini Khamenei ជាមេដឹកនាំទី៣នៃប្រព័ន្ធដ៏ពិសិដ្ឋរបស់សាធារណរដ្ឋអ៉ីស្លាម់អ៉ីរ៉ង់»។ នេះការប្រកាសរបស់សភានៃក្រុមអ្នកជំនាញក្នុងសេចក្ដីថ្លែងការណ៍មួយ។

ការប្រគល់តំណែងជាមេដឹកនាំកំពូលអ៉ីរ៉ង់ទៅឱ្យលោក Mojtaba មានន័យថាលោកជាអ្នកសម្រេចរាល់កិច្ចការតូចធំៗទាំងអស់របស់អ៉ីរ៉ង់។

សេតវិមានមិនទាន់បាន បញ្ចេញប្រតិកម្មទេ។ ប៉ុន្តែការតែងតាំងរបស់លោក Mojtaba ត្រូវបានរំពឹងថានឹងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខឹងសម្បារ បន្ទាប់ពី លោកផ្ទាល់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាទីក្រុងវ៉ាស៊ីនតោនគួរតែមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។ «ប្រសិនបើមេដឹកនាំអ៉ីរ៉ង់ថ្មី មិនទទួលបានការគាំទ្រពីពួកយើងទេ នោះរូបលោកគេមិនអាចកាន់តំណែងបានយូរឡើយ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន ABC News។

អ៉ីស្រាអែលក៏ធ្លាប់បានគំរាមដែរនឹងតាមកម្ទេចមិនថានរណានោះទេឱ្យតែជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ឪពុករបស់លោក Mojtaba គឺមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់កាលពីសប្ដាហ៍មុន៕

អត្ថបទដែលជាប់ទាក់ទង