អគ្គនាយកស៊ីម៉ាក់ ក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវប្រុងប្រយត្ន័ចំគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយត្ន័ចំគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម ហាមប៉ះពាល់និងលើកដាក់។
តាមរយៈហ្វេសប៊ុកផេក ឯកឧត្ដម ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា “សំណល់យុទ្ធភណ្ឌសង្គ្រាម! មិនមែនដាក់ជីបំប៉នស្អីទេ គឺទុកគ្រាប់មីននិងគ្រាប់បែកដៃនេះជូនពូៗស៊ីម៉ាក់កុំឱ្យពិបាកដើររកនៅពាងផ្កាក្បែរផ្ទះតែម្តង! ។ សូមក្រើនរំលឹកជាថ្មី សុំប្រុងប្រយត្ន័ចំគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម ហាមប៉ះពាល់និងលើកដាក់គ្រាប់មិនទាន់ផ្ទុះ”៕