រាជរដ្ឋាភិបាលត្រៀមរថយន្តក្រុង ៦០០ គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំរថយន្តក្រុងជិត ៦០០ គ្រឿងសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចង់ឱ្យពលរដ្ឋខ្មែររួបរួមគ្នា យកកម្មពីធីចូលឆ្នាំថ្មីខាងមុខនេះបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹក ជាពិសេសអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។
សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះការរៀបចំ នគរសង្ក្រាន្ត ឬអង្គរសង្ក្រាន្តឆ្នាំថ្មី ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ៕

