**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

អភិបាលរាជធានីភ្នំពេញ៖ បុរសគ្រប់រូប កុំគោរព និងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បុរសគ្រប់រូប កុំគោរពនិងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ(៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារ និងបានប្តូរជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។

ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវនៅ សាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិត តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័នផងដែរ។

ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជាបានជួយយ៉ាងច្រើន ទាំងនៅជួរមុខ និងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជាដែលទាហានថៃឈ្លានពានទឹកដីកម្ពុជាឱ្យអន្តរជាតិបានដឹង។បន្ថែមពីនេះ ស្រ្តីកម្ពុជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រីក្រៅពីលះបង់ប្តីទៅសមរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែទាំអប់រំកូន ចៅនៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

ឯកឧត្ដមអភិបាលរាជធានីបានគួសបញ្ជាក់ទៀតថា៖ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្លេះតាមរយៈ ពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា៖មេភូមិ មេទ័ព មេក្រុមមេដំបូល មេគ្រួសារ មេឃុំ មេស្រុកជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីអោយមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៏ជាដើម ឱ្យមានសមភាពយេនឌ័រជាមួយបុរស។

គួរបញ្ជាក់ថា៖ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ និងឯកឧត្ដមម៉ប់ សារិន និងលោកជំទាវបានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៦នាក់ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង