សម្តេចធិបតី៖ កម្ពុជាបានកំពុងលើកកម្ពស់ផលិតផលពាណិជ្ជកម្ម បូរេសកម្មជាមួយដៃគូជាគន្លឹះជាមួយអាមេរិក និងចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានកំពុងលើក កម្ពស់ផលិតផលពាណិជ្ជកម្ម បូរេសកម្មជាមួយដៃគូជាគន្លឹះ ដូចជាអាមេរិក និងចិន ហើយលើសពីនេះទៀតកម្ពុជាក៏បានកំពុងនិងចចារ ដើម្បីចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិកក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។
សម្តេចធិបតីបានលើកឡើងថា ជាមួយនិងនិន្នាការ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានសម្រូចយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ដើម្បីជំរុញ សមត្ថភាពប្រកួតប្រជែង ហើយនិងពិពិធកម្ម និងភាពរឹងមាំដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់បរិ បទសេដ្ឋកិច្ចសកល។
សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ដើម្បីបង្កើនទំនុកចិត្ត និងធានាដល់និរន្តរភាពអាជីវកម្មរយៈពេលវែងនោះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចក្នុងការផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយជាតិដោយត្រូវទប់ស្កាត់ ឬក៏លុបបំ បាត់ទាំងស្រុងនូវមជ្ឈមណ្ឌលការឆបោកតាមអនឡាញឲ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹង វិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុចរិតភាពក្នុងបរិយាកាសវិនិយោគ៕

