មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មចំនួន ៣នាក់ ត្រូវបានបង្រ្កាបឃាត់ខ្លួននៅស្រុកថ្មគោល

បាត់ដំបង៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការ ចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងព្រមទាំងបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរ សេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន បាន ដឹកនាំកម្លាំងក្នុងផែនមានលោកវរសេ នីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់នៅ ស្រុកថ្មគោលគឺ៖
១-ឈ្មោះ ង៉ែត សុភាស់ភេទប្រុស អា យុ ៤១ឆ្នាំ រស់នៅ ភូមិឆ្កែកូន ឃុំគោក ឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ហន ប៊ុនឈឿន ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិតាកយ ឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្ត បាត់ដំបង។
៣-ឈ្មោះគឿង ហុង ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង
-ដកហូតវត្ថុតាងមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន៤៤ថង់ ទម្ងន់ ៤៨.៥៥ ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-ម៉ូតូចំនួន ០១គ្រឿង(ចាស់)
នៅពេលបង្រ្កាបចាប់ខ្លួននេះ ឈ្មោះហន ប៊ុនឈឿន ភេទប្រុស អាយុ៣៤ ឆ្នាំ មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ ក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ ដំបងចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៤ ជាប់ចោទរឿងប្រព្រឹត្តិគ្រឿងញៀនកាលពីឆ្នាំ២០២៣នៅស្រុកថ្មគោល។
ពេលនេះសមត្តកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

