អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារចូលរួមអមដំណើរប្រតិភូធនាគារ ARDB ចុះពិនិត្យស្ថានីយ៍ពិសោធន៍កសិកម្មកូនគ្រៀល ដើម្បីពង្រីកការដាំដុះបន្លែ

ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចូលរួមអមដំណើរប្រតិភូធនាគារ ARDB ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ ស្ថានីយ៍ពិសោធន៍កសិកម្មកូនគ្រៀល ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង។
គោលបំណងនៃការចុះនេះគឺដើម្បីពិនិត្យលើផ្ទៃដី និងបច្ចេកទេសក្នុងស្ថានីយ៍ ដើម្បីត្រៀមរៀបចំសាងសង់ រោងបន្លែបន្ថែម សំដៅបង្កើនសមត្ថភាពផលិតកម្មបន្លែឱ្យកាន់តែសម្បូរបែប និងបង្កើនការផ្គត់ផ្គង់បន្លែសុវត្ថិភាពសម្រាប់ទីផ្សារផងដែរ៕

