**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

គណៈប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ


ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូ ខេត្តព្រះសីហនុ ដែលដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

ការជួបសំណេះសំណាលនេះត្រូវបានរៀបចំឡើង នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម មាន យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវមនោសញ្ចេតនា និងទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការវេចខ្ចប់ស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើកត្តា ៤ យ៉ាងដើម្បីឱ្យប្រទេសជាតិខ្លាំង៖
១. វីរកងទ័ពខ្លាំង
២. ថ្នាក់ដឹកនាំខ្លាំង
៣. សេដ្ឋកិច្ចខ្លាំង
៤. ប្រជាពលរដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅប្រែក្លាយតំបន់ព្រំដែនឱ្យទៅជា «ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ដោយមិនចង់ឱ្យមានការបាត់បង់អាយុជីវិតកងទ័ព ឬប្រជាពលរដ្ឋឡើយ។

អំណោយឧបត្ថម្ភ និងការដឹងគុណ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ និងបានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដីឱ្យបានដាច់ខាត។

សម្ភារដែលបានឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ និងកងពលតូចអន្តរាគមន៍លេខ៤ រួមមាន៖
• ស្បៀងអាហារ៖ អង្ករ ១២តោន, មី ៤០០កេស, ត្រីខ ៦០យួ, គ្រឿងឧបភោគបរិភោគចម្រុះជាច្រើនមុខ (ប្រហុកខ្ទិះ, ត្រីងៀត, ត្រីចំហុយ…)។
• សម្ភារបច្ចេកទេស៖ ម៉ូតូ ៥០គ្រឿង, ស៊ីទែនទឹកចំណុះ ៣,០០០លីត្រ (១០ធុង), ម៉ាសបន្សុតផ្សែង និងវ៉ែនតាការពារផ្សែង។
• សម្ភារប្រើប្រាស់៖ តង់, ពូក, មុង, ភួយ, ក្រម៉ា និងភេសជ្ជៈ។
• ថវិកាឧបត្ថម្ភ៖ ចំនួន ៤៥លានរៀល៕

អត្ថបទដែលជាប់ទាក់ទង