ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ ព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នាថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីត្រៀមដំណើរចុះបំពេញបេសកកម្ម សិក្សាឈ្វេងយល់ អំពីការវិវត្តរីកចម្រើនថ្មី និងបញ្ហាប្រឈមពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រះសីហនុ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។

