**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

ឯកឧត្តម អ៊ុំ រាត្រី៖ ភាគីថៃហ៊ុំព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នែកផ្លូវចិត្តរបស់ពួកគាត់

បន្ទាយមានជ័យ៖ ភាគីថៃហ៊ុំព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះស្រុកអូរជ្រៅ២ភូមិ និងតំបន់បឹងត្រកួនចំនួន៤ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នេកផ្លូវចិត្តរបស់ពួកគាត់ នេះគឺជាការលើកឡើងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកវគ្គគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គម ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ប្រែននីសាន់ ម៉ូរ៉ាល អ្នកសម្របសម្រួលសុខភាពផ្លូវចិត្ត នៃកាកបាទក្រហមហុងកុង លោក ហង់ ចាន់សាណា ប្រធាសនការិយាល័យ សុខភាពគ្រាអាសន្ននៃកាកបាទក្រហមកម្ពុជាព្រមទាំងក្រុមកាងារទីស្នាក់ការកណ្តាល លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីសហប្រតិបត្តិចលនាសកាកបាទក្រហម ICRC លោក អ៊ុប ពុទ្ធា ប្រធាសនការិយាល័យ សង្រ្គោះបឋម ទីស្នាក់ការកណ្តាល និងសិក្ខាកាមមកពីរធានី-២៣ខេត្តចូលរួម។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាសក់ថា វគ្គបណ្តុះបណ្តាលរហយៈពេល៥ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជាទាង២៣៤សាខា ដើម្បីក្លាយជាគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាឆសត្រសង្គម ដូច្នេះសង្គមថា មន្ត្រី បុគ្គលិកទាំងអស់ដែលមានវត្តមានៅទីនេះ ពិតជាខិតខំប្រឹងប្រែងយកអសើកម្លាំងកាយចិត្តនិងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទ្ទេសនាមដើម្បីទទួលបាននូវចំណេះដឹងខ្ពស់និងយកចំណេះដឹងដែលទទួលបានក្នុងរយៈពេល៥ថ្ងៃនេះ ទៅផ្សព្វផ្សាយបន្តដល់ខហគមន៍របស់ខ្លួន។

ជាមួយគ្នានោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេរចកិត្តិព្រឺទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាសខេត្តត្រូវបានភាគីថៃហ៊ុំព័ទ្ធយកដីរបស់ប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះស្រុកអូរជ្រៅ២ភូមិ និងតំបន់បឹងត្រកួនចំនួន៤ភូមិ ដែលមានគ្រួសារសរុបចំនួន២.៦៩៤នាក់ និងកុមារចំនួន៣.១១៦នាក់ ដែលកំពុងរងគ្រោះ ជាពិសេសផ្នេកផ្លូវចិត្តរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង