**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អភិបាលខេត្តកណ្ដាល ជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ


កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា កាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកាន់តែធំបន្ថែមទៀត។

ប្រសាសន៍របស់ ឯកឧត្ដម គួច ចំរើន ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្ត បន្តថា «ជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀត បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា»។

ឯកឧត្តមបានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ នៅក្នុងឆ្នាំ២០២៦នេះ ត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹក និងសេវាករទឹកស្អាតទាំងអស់ ត្រូវជំរុញធ្វើយ៉ាងណាឱ្យក្នុងមួយឃុំ-សង្កាត់ មានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា នៅពេលមានបញ្ហាអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋាន បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ ហើយក្បាលប៊ូសបូមទឹកនៅឆ្ងាយ នោះការជួយពន្លត់អគ្គីភ័យកាន់តែពិបាក និងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គីភ័យ ដែលបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ។

ឯកឧត្តម បន្ថែមទៀតថា ការដាក់ក្បាលប៊ូសបូមទឹក ត្រូវដាក់តាមស្តង់ដា ដើម្បីមានភាពងាយស្រួលនៅពេលរថយន្តពន្លត់អគ្គីភ័យ មានតម្រូវការប្រើប្រាស់បានលឿន និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង