ឯកឧត្ដម នេត្រ ភក្ត្រា ដឹកនាំក្រុមការងារក្រសួងបរិស្ថានប្រជុំជាមួយក្រុមការងារស្នូលប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារក្រសួងបរិស្ថានប្រជុំជាមួុយក្រុមការងារស្នូលប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយបាននឹងកំពុងប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារនេះ តាមរយៈការបង្កើតយន្តការ និងប្រព័ន្ធការងាជាអចិន្រ្តៃយ៍ ដើម្បីអាចដកកម្ពុជាចេញពីបញ្ជីប្រផេះផង និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង៕