**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ តម្រូវការថាមពលរបស់កម្ពុជា បាននិងកំពុងកើនឡើងក្នុងល្បឿនលឿន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយសារកំណើននៃវិស័យឧស្សាហកម្ម

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ដែលដឹកនាំដោយលោកជំទាវ Marie Buscail ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Erkki Maillard អនុប្រធានជាន់ខ្ពស់ទទួលបន្ទុករដ្ឋាភិបាល និងកិច្ចការអន្តរជាតិ នៃក្រុមហ៊ុន EDF។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន EDF ដែលមានបំណងធ្វើការវិនិយោគគម្រោងវារីអគ្គិសនីដ៏ធំមួយ ទំហំ ៨០០ មេហ្កាវ៉ាត់នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីមានសេចក្តីរីករាយក្នុងការផ្តល់កិច្ចសម្របសម្រួលតាមដែលអាចធ្វើទៅបាន ក្នុងមុខងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃគម្រោងវិនិយោគដែលត្រូវចំណាយទុនធំរហូតដល់ជាង ១ ២០០ លានដុល្លារអាមរិក ព្រោះគម្រោងវិនិយោគនេះ គឺជានិមិត្តរូបសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារំាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចថា ថាមពលបានក្លាយជាបញ្ហាសន្តិសុខជាតិ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។ ដូច្នេះ ការធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ Marie Buscail បានសម្តែងសេចក្តីសោមនស្សរីករាយ និងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះការវិនិយោគរបស់ក្រុមហ៊ុន EDF ក្នុងវិស័យថាមពលនៅកម្ពុជា។

ទន្ទឹមនេះ លោក Erkki Maillard បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន EDF ក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា ជាជាងការផ្តល់ត្រឹមតែឧបករណ៍ ឬបច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដូចជាវារីអគ្គិសនី ត្រូវដំណើរការជាច្រើនទសវត្សរ៍ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយ។

លោកបានបន្តថាក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុតទាក់ទិននឹងបញ្ហាសុវត្ថិភាព និងសន្តិសុខប្រតិបត្តិការ, ការការពារបរិស្ថាន និងសង្គម, អភិបាលកិច្ច និងអនុលោមភាព, និងឧត្តមភាពបច្ចេកទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា តម្រូវការថាមពលរបស់កម្ពុជា បាននិងកំពុងកើនឡើងក្នុងល្បឿនលឿន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយសារកំណើននៃវិស័យឧស្សាហកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ទោះបីបច្ចុប្បន្នកម្ពុជាមានសមត្ថភាពផ្គត់ផ្គត់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក៏ដោយ ប៉ុន្តែតម្រូវការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅថ្ងៃមុខ នឹងមានការកើនឡើង ដោយសារការវិវត្តន៍រីកចម្រើននៃវិស័យឌីជីថល ក្នុងបរិបទនៃសម័យបញ្ញាសិប្បនិម្មិត (AI)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទៅលើ៖ (១).ការកាត់បន្ថយថ្លៃដើមនៃការផលិតថាមពលអគ្គិសនី (២).ការធានាតម្លៃសមរម្យ និងការប្រកួតប្រជែងរយៈពេលវែង (៣).ការពង្រឹងស្ថិរភាព និងភាពទុកចិត្តបាននៃបណ្តាញអគ្គិសនី និង (៤).ការពង្រឹងអធិបតេយ្យភាពថាមពលតាមរយៈការធ្វើពិពិធកម្មប្រភពវិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ទៅលើភាពប្រទាក់ក្រឡារវាងថ្លៃថាមពលអគ្គិសនី (Tariff) និងថ្លៃដើមនៃការផលិត (Cost) ព្រោះថាមពលដែលមានថ្លៃសមរម្យ នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយជំរុញវិស័យឧស្សាហកម្ម, ផលិតកម្ម, ការកែច្នៃកសិ-ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរថាមពល (energy transition) រួមទាំងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពរវាងការពង្រីកថាមពលកកើតឡើងវិញ (renewable energy) ជាមួយនឹងស្ថិរភាពប្រព័ន្ធ និងការគ្រប់គ្រងថ្លៃដើម ខណៈពេលដែលយើងព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជក់ពីការស្វាគមន៍ចំពោះកិច្ចសន្ទនានានាជាមួយប្រទេសបារាំងលើកិច្ចសហប្រតិបត្តិការថាមពល និងគម្រោងវិនិយោគរបស់ EDF នៅកម្ពុជា ព្រោះវិនិយោគនេះស្របគ្នានឹងគោលបំណងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគបរទេសក្នុងវិស័យថាមពល ដើម្បីបង្កើនភាពធន់ និងតុល្យភាពយុទ្ធសាស្ត្រ ក៏ដូចជាដើម្បីរួមចំណែកធានាបាននូវសន្តិសុខថាមពល និងការកាត់បន្ថយថ្លៃអគ្គិសនី សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង៕

អត្ថបទដែលជាប់ទាក់ទង