ក្រសួងបរិស្ថាន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហគមន៍អ៊ឺរ៉ុប ជំរុញបច្ចេកទេសញែកសំរាម និងបំលែងសំរាមជាថាមពលអគ្គិសនីនិងជីកំប៉ុស្តិ៍

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលដោយ លោកឡុង សូណា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ជាមួយលោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ និងលោក Mr. Vladimir Rojanski តំណាង សហគមន៍អ៊ឺរ៉ុបនៅកម្ពុជា។
ក្រោយពីគណៈប្រតិភូបានពិនិត្យទីលានចាក់សំរាម និងបង្ហាញពីបច្ចេកទេសញែកសំរាម ការកែច្នៃសំរាមជាថាមពល និងការប្រើប្រាស់ឡើងវិញ និងការទទួលបានឥណទានកាបូននិងការធ្វើពាណិជ្ជកម្មកាបូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍នូវគំនិតផ្តួចផ្តើម និងនាំយកបច្ចេកវិទ្យាថ្មីៗមកជួយដល់ទីលានក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងបរិស្ថាន និងបានសំណូមពរឱ្យអនុវត្តគម្រោងនេះកាន់តែឆាប់ដើម្បីកាត់បន្ថយសំរាម និងទទួលបានថាមពលស្អាតសម្រាប់ប្រើប្រាស់ ដែលចូលរួមសម្រេចឱ្យបានយុទ្ធសាស្ត្រចក្រា និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្រុមការងារក៏បានបន្តពិនិត្យ និងសិក្សាពីការកែច្នៃសំរាមជាជីកំប៉ុស្តិ៍នៅខេត្តបាត់ដំបងផងដែរ៕

