**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្ដេចតេជោ លើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមកក្នុងការចូលរួមចំណែកជាពិសេស តាំងពីសម័យព្រះបរមរតនកោដ្ឋ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាពរបស់កម្ពុជា

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម និងសហការី ហើយក៏រីករាយដែលបានជួបឯកឧត្ដមសាជាថ្មី។

សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដមក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្ដម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចតេជោ បានឆ្លៀតអរគុណជាពន្លឹក ចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យ ហើយការទទួលស្វាគមន៍របស់ឯកឧត្ដម ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះសម្ដេចយ៉ាងកក់ក្តៅ ដោយសម្ដេចតេជោសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំនោះ ។

ឯកឧត្ដមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្ដម បានជួបជម្រាបលានាឱកាសនេះ។

ឯកឧត្ដមបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្ដមបញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្ដមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក។

ឯកឧត្ដមបានបញ្ជាក់ថា ឯកឧត្ដមបានរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ប្រាបូវ៉ូ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរឱ្យរីកចម្រើន ហើយឯកឧត្ដម ក៏បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ឥណ្ឌូនេស៊ីដូចគ្នាដែរ ដែលទាំងអស់នេះ ឯកឧត្ដមបញ្ជាក់ថា ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការពេញចិត្តបន្ថែមចំពោះការលើកឡើងរបស់ឯកឧត្ដមអគ្គរដ្ឋទូត ។

សម្ដេចតេជោ បានលើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមក ក្នុងការចូលរួមចំណែកជាពិសេស តាំងពីសម័យព្រះបរមរតនកោដ្ឋ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាពរបស់កម្ពុជា ដោយឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានកម្ពុជា ឱ្យឈានទៅរកដំណើរការនៃសន្តិភាព ដែលទាំងអស់នេះ គឺជាផ្លែផ្កាដែលបានកើតឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាចុងក្រោយ សម្ដេចតេជោ ក៏បានជូនពរឯកឧត្ដមអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងភារកិច្ចបន្តទៀត ហើយសង្ឃឹមថា ឯកឧត្ដម នឹងវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលណាមួយនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង