ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែមិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងថា ទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាព មិនត្រូវបានអនុញ្ញាតនៅក្នុងស្រុកបន្ទាយស្រីឡើយ។
តាមរយ:ហ្វេសប៊ុក លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។
លោកបន្តថា ក្នុងនាមជាស្រុកទេសចរណ៍មួយ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលជាហេតុផលសំខាន់ជាងគេបណ្តាលឱ្យរដ្ឋបាលស្រុកបន្ទាយស្រីបានសម្រេចបិទសកម្មភាពទាំងនេះក្នុងពេលកន្លងមក៕