ឯកឧត្ដម សុខ វាសនា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមដោយមានការអញ្ជើញចូលរួម ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិទាំងអស់ និងសមាជិកសមាជិកាជាច្រើនរូប នៅសាលប្រជុំធំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

