**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ

អ៉ីតាលីអាចនឹងមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

រ៉ូម៖ កាសែតក្នុងស្រុករបស់អ៉ីតាលី Corriere della Sera បានចុះផ្សាយថា អ៉ីតាលីអាចនឹងមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយទំនងជាបារម្ភថា ការណ៍ចូលរួមក្នុងក្រុមមួយដែលដឹកនាំដោយមេដឹកនាំប្រទេសតែម្នាក់ នឹងរំលោភលើរដ្ឋធម្មនុញ្ញអ៉ីតាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។

ដោយមិនផ្អែកលើប្រភពណាមួយ កាសែត Corriere រាយការណ៍ទៀតថា យោងតាមរដ្ឋធម្មនុញ្ញអ៉ីតាលី ប្រទេសអ៉ីតាលី អាចចូលរួមក្នុងអង្គការអន្តរជាតិ ដែលផ្តល់នូវការសន្តិភាព និងយុត្តិធម៌ដល់ប្រទេសនានាបាន លុះត្រាតែក្នុងលក្ខខណ្ឌស្មើភាពគ្នាជាមួយរដ្ឋដទៃទៀត ដែលជាលក្ខខណ្ឌមិនស្របគ្នានឹងអាទិភាពរបស់អាមេរិក នៅក្នុងក្រុមប្រឹក្សាភិបាលថ្មីនេះឡើយ។

គួរបញ្ជាក់ថា ផែនការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ រហូតមកដល់ពេលនេះ កំពុងធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិច ប្រុងប្រយ័ត្នក្នុងការឆ្លើយតប ខណៈក្រុមអ្នកការទូតនិយាយថា វាអាចធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិ។ នាថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ ត្រូវធ្វើជាអធិបតីក្នុងពិធីមួយ ដើម្បីអបអរសាទរដល់ការបង្កើតក្រុមប្រឹក្សាសន្តិភាព នៅឯទីក្រុង Davos ប្រទេសស្វីស ដែលជាទីតាំងនៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក។ ប្រភពមួយបានប្រាប់ Reuters ថានាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ទំនងជាមិនទៅទីក្រុង Davos ទេ។ ប៉ុន្តែភ្លាមៗនេះរដ្ឋាភិបាលអ៉ីតាលីនៅមិនទាន់មានការបញ្ជាក់ទេ៕

អត្ថបទដែលជាប់ទាក់ទង