នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៥រូប

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៥រូប។
សមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជាទាំង៥រូបរួមមាន៖
១- បណ្ឌិត គិន ភា ជំនាញ វិទ្យាសាស្ត្រនយោបាយ
២- បណ្ឌិត ឈិត វណ្ណឫទ្ធិ ជំនាញ គណិតវិទ្យាអនុវត្ត និងព័ត៌មានវិទ្យា
៣- បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ ជំនាញ និរុត្តិសាស្ត្រ
៤- បណ្ឌិត គី សេរីវឌ្ឍន៍ ជំនាញ សេដ្ឋកិច្ច

៥- បណ្ឌិត អ៊ុំ ប៉ុម ជំនាញ គ្រប់គ្រងសាធារណៈ៕
