ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៧រូប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៧រូប។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ មានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន១រូប, ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ចំនួន៨រូប និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ចំនួន១៨រូប៕

