ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចុះសួរសុខទុក្ខនិងផ្ដល់ថវិការដល់ប្រជាពលរដ្ឋភៀសសឹកជាង១ពាន់ គ្រួសារ ស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាព«ឈក»

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ដេដរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចុះសួរសុខទុក្ខនិងផ្ដល់នូវថវិការមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ១១៦១គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាព«ឈក»ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តមានជ័យ បានមានប្រសាសន៍ថា “យើងសូមអរគុណដល់ជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម។ ជំនួយនេះនឹងជួយសម្រាលបន្ទុករបស់គ្រួសារនៅក្នុងខេត្តរបស់យើង និងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបការងារមនុស្សធម៌។ ខ្ញុំសូមសំណូមពរតាមរយៈវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាថ្ងៃនេះ សូមជួយជម្រុញឲ្យបទឈប់បាញ់នេះឈរជាធរមាន”៕

