**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

៨ឆ្នាំរួមចំណែកជាស្ពានមេត្រីភាពកម្ពុជា–ចិន ផ្តើមពីការស្រាវជ្រាវដល់ការរួមចំណែកស្តារអភិវឌ្ឍជនបទ

(ភ្នំពេញ) ក្នុងឱកាសដ៏មានអត្ថន័យនៃខួប៨ឆ្នាំនៃថ្ងៃសម្ពោធស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន ក្រោមការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម ទើបសមាគមបានក្លាយជាស្ថាប័នសង្គមស៊ីវិលមួយដែលមានតួនាទីសំខាន់ក្នុងការចូលរួមជាចំណែកដ៏សំខាន់ជាមួយបណ្តាសង្គមស៊ីវិលនៅកម្ពុជាក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ព្រមទាំងរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋាននៅក្នុងអភិវឌ្ឍសង្គមក្នុងកម្រិតមូលដ្ឋាន។

ចាប់តាំងពីថ្ងៃបង្កើតមក សមាគមបានកំណត់យ៉ាងច្បាស់នូវបេសកកម្មក្នុងការធ្វើជាស្ពានមេត្រីភាព រវាងស្ថាប័នស្រាវជ្រាវ បណ្តាញសារព័ត៌មាន សហគ្រាស អង្គការ សង្គមស៊ីវិល មូលនិធិ និងសហគមន៍មូលដ្ឋានរបស់ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងលើកកម្ពស់ការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ដោយសមាគមបានអនុវត្តន៍សកម្មភាពជាច្រើន ដូចជា ការរៀបចំវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលា កិច្ចពិភាក្សាគោលនយោបាយ ការបោះពុម្ពផ្សាយសៀវភៅ និងរបាយការណ៍ស្រាវជ្រាវ ដែលបានជួយពង្រឹងការយល់ដឹងអំពីគំនិតអភិវឌ្ឍន៍ បទពិសោធន៍ការកសាងសេដ្ឋកិច្ច និងការគ្រប់គ្រងសង្គមរបស់ចិន ដើម្បីយកមកអនុវត្តសមស្របនៅកម្ពុជា។

សមាគមបានផ្តោតយ៉ាងខ្លាំងលើការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិល និងមូលនិធិនានារបស់ចិន ដូចជា មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ អង្គការសប្បុរសធម៌ សមាគមវប្បធម៌ និងស្ថាប័នអប់រំ។ តាមរយៈស្ពានមេត្រីភាពនេះ បានកើតមានការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងអ្នកស្រាវជ្រាវ និស្សិត យុវជន គ្រូពេទ្យ និងអ្នកជំនាញវិជ្ជាជីវៈ ដែលបានរួមចំណែកបង្កើនការយល់ចិត្ត ការគោរពវប្បធម៌គ្នាទៅវិញទៅមក និងការបង្កើតមិត្តភាពយូរអង្វែង។

បន្ថែមពីនេះ សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតំបន់ជនបទ។ តាមរយៈការសហការជាមួយដៃគូសង្គមស៊ីវិលចិន សមាគមបានរួមចំណែករៀបចំ និងសម្របសម្រួលសកម្មភាពជាច្រើន រួមមានការផ្តល់សម្ភារសិក្សា សៀវភៅ កុំព្យូទ័រ ក្តារអេឡិចត្រូនិក កាតាប សម្ភារវេជ្ជសាស្ត្រ ការរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃ ការផ្តល់កង់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់សិស្សានុសិស្ស និងគ្រួសារដែលមានតម្រូវការជាក់ស្តែង ព្រមទាំងរួមចំណែកនៅក្នុងការជួសជុលសាលារៀន ផ្លូវបេតុង អគារសាលាមត្តេយ្យ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ផ្សេងៗ។ សកម្មភាពទាំងនេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនសង្ឃឹម កម្លាំងចិត្ត និងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់ប្រជាជននៅជនបទ។ សមិទ្ធផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាក់ស្តែងរវាងប្រជាជនកម្ពុជា និងចិន ដែលផ្អែកលើគោលការណ៍ «ចែករំលែកអនាគតរួម» និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ក្នុងរយៈពេល៨ឆ្នាំ (១៥ មករា ២០១៨-២០២៦) សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន បានក្លាយជាវេទិកាសំខាន់សម្រាប់ការភ្ជាប់បណ្តាញ បង្កើនទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលទាំងពីរ។ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាគមបានបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា–ចិន ដោយផ្អែកលើការយល់ចិត្តគ្នា ការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជារួម ខួប៨ឆ្នាំនេះ មិនត្រឹមតែជាពេលវេលានៃការអបអរសាទរសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ការបន្តពង្រឹងស្ពានមេត្រីភាពរវាងប្រជាជននិងប្រជាជន ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលចិន និងការបន្តបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅជនបទ ដើម្បីឆ្ពោះទៅរកអនាគតនៃសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕

អត្ថបទដែលជាប់ទាក់ទង