**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​

ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងខេត្តស្ទឹងត្រែងចុះត្រួតពិនិត្យឃើញមានវត្តមានសត្វព្រៃនិងបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ធានាបង្កើនគម្របបៃតងនៅកម្ពុជា

ស្ទឹងត្រែង៖ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំប្រធាន អនុប្រធានការិយាល័យ នាយកដែន និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងចម្រុះនៃរដ្ឋបានខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ក្រុមការងារបានចុះល្បាតដល់ចំណុចអូរកាសៀប និងបានប្រទះឃើញសត្វត្រយ៉ងចង្កំកសចំនួន៥ក្បាល បាកំពុងរស់នៅដោយក្តីសុខសាន្ត។ សត្វប្រភេទនេះ ត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះ ជិតផុតពូជក្នុងបញ្ជីក្រហមរបស់ IUCN ។

បន្ទាប់មកក្រុមការងារ បានបន្តចុះល្បាតដល់ចំណុចអូរវែង និង ដល់ជើងភ្នំយក្សហ៊ើប ក្រុមការងារបានបង្ហោះដ្រូន ត្រួតពិនិត្យមើលគម្របព្រៃឈើជុំវិញ ស្ថានភាពព្រៃឈើពុំមានអ្វីគួឱ្យកត់សម្គាល់ឡើយ។ ប៉ុន្តែក្រុមការងារបានកត់សំគាល់មានវត្តមានសត្វស្វាព្រាម១ហ្វូងប្រហែល១០ក្បាល បានកំពុងរស់នៅនៅទីនោះ។ ស្វាព្រាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទគំរាមកំហែង។បន្ទាប់មកទៀត ក្រុមការងារបានលឺសម្លេងសត្វទោចយំចំនួន២ក្រុម ប្រហែល១០ក្បាលផងដែរ។

សូមបញ្ជាក់ថា ក្នុងពេលចុះល្បាត ក្រុមការងារបានពិនិត្យលើផែនទី ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានភូមិសាស្រ្ត និងប្រើប្រាស់ដ្រូន ដើម្បីត្រួតពិនិត្យអំពីគម្របព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិផងដែរ។

នៅក្នុពេលល្បាតដល់ចំណុចអូរក្ងោក ក្រុមការងារបានអនុវត្តវិធានការច្បាប់ចំពោះបទល្មើស អញ្ញាតជន ដែលបានលួចកាប់រានដីព្រៃ ចំនួន១កន្លែង មានទំហំជិត១ហិកតា។ ក្រុមល្បាតយើងបានប្រមូលទិន្នន័យ និងបន្តស្រាវជ្រាវស៊ើបអង្គេត ស្វែងរកជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង