**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ

កំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅទីបញ្ជាការស្រាល ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម ថន និងលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពជាប្រចាំថ្ងៃ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់ក្អែកដេក និងតំបន់តាកន នៅក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង ជាលទ្ធផលបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់អួនក្រឡាញឹក ចំនួន ៦របាំង ប្រវែងជាង ១,៨០០ម៉ែត្រ និងបានបំផ្លាញចោលឡុកសាច់អួនចំនួន ៥គ្រឿង លបឬលូចំនួន ១២មាត់ និងចាក់ប្រលែងត្រីចម្រុះជាង ៣០គីឡូក្រាម។

ជាមួយនោះដែរ លោកអនុសេនីយ៍ឯក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំងសហការជាមួយសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញសាច់អួនក្រឡាញឹកចំនួន ១របាំង ប្រវែងជាង ២០០ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកបុណ្យទានឡើយ។ បងប្អូនបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាធនធានមច្ឆជាតិឲ្យសម្បូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងបានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលតែងតែលបលួចប្រើឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ សូមមេត្តាបញ្ឈប់សកម្មភាពខុសច្បាប់ស្ដីពីជលផលតទៅទៀត ដើម្បីយើងរួមគ្នាថែរក្សាពូជត្រីរបស់យើងឲ្យសម្បូរឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង