**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

លើកដំបូងបំផុត សហរដ្ឋអាមេរិកបានគាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលមួយរៀបចំឡើងដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន នៅក្នុងទីក្រុងប៉ារីស

ប៉ារីស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters សហរដ្ឋអាមេរិកជាលើកដំបូងបំផុត នៅថ្ងៃអង្គារ ទី៦ ខែមករា បានគាំទ្រការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូលមួយរៀបចំឡើងដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន នៅក្នុងទីក្រុងប៉ារីស ក្នុងនោះរួមមានទាំងការចងភ្ជាប់ជាមួយការប្ដេជ្ញាចិត្តដើម្បីគាំទ្រអ៊ុយក្រែន ក្នុងករណីមានការវាយប្រហារជាថ្មីណាមួយពីរុស្ស៉ី។

ការសន្យាផ្ដល់ការធានាសន្តិសុខឱ្យអ៊ុយក្រែនធ្វើឡើងនៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងប៉ារីស រៀបចំដោយក្រុមចម្រុះនៃឆន្ទៈរបស់បណ្ដាប្រទេសអឺរ៉ុបដែលបានសន្យាផ្ដល់ការធានាសន្តិសុខ សម្រាប់ទីក្រុងកៀវ នៅក្នុងករណីមានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានឈានដល់ជាមួយរុស្ស៉ី។

ខុសប្លែកពីកិច្ចប្រជុំមុនៗ កិច្ចប្រជុំកាលពីថ្ងៃអង្គារក៏មានការចូលរួម ផងដែរពីបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោក ដូណាល់ ត្រាំ។

លោក Witkoff ដែលទទួលបន្ទុកដឹកនាំកិច្ចចរចាជាមួយរុស្ស៉ី បាននិយាយនៅក្រោយកិច្ចប្រជុំថាលោក ត្រាំ គាំទ្រយ៉ាងរឹងមាំដល់ការធានាសន្តិសុខ។ «ពិធីសារសន្តិសុខមានគោលដៅ… ដើម្បីកំញើញទប់ស្កាត់ការវាយប្រហារណាមួយនៅពេលអនាគតក្នុងប្រទេសអ៊ុយក្រែន ហើយប្រសិនបើមានការវាយប្រហារណាមួយ នោះវានឹងតម្រូវឱ្យមានការពារ»។ នេះជាការលើកឡើង របស់លោក Witkoff នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងនៅក្នុងការបង្ហោះសារមួយលើ Telegram ក្រោយកិច្ចប្រជុំនៅប៉ារីស ថាសន្យាធានាសន្តិសុខគឺជាការបញ្ជាឱ្យឃើញ ពីភាពប្រាកដប្រជារបស់អឺរ៉ុប និងក្រុមចម្រុះនៃឆន្ទៈទាំងមូលដែលត្រៀមខ្លួនដើម្បីធ្វើការស្វែងរកការធានាសន្តិសុខយ៉ាងពិតប្រាកដមួយ។ ប៉ុន្តែលោកបន្ថែមថាគេនៅត្រូវរង់ចាំមើលសិនថាតើ ការតាមដានការអនុវត្តបទឈប់បាញ់ណាមួយនឹងត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងថាតើកងទ័ពអ៊ុយក្រែននឹងទទួលបានការគាំទ្រ និងជំនួយហិរញ្ញវត្ថុដោយរបៀបណា៕ 

អត្ថបទដែលជាប់ទាក់ទង