ប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញចូលរួមទស្សនកិច្ច តំបន់វប្បធម៌ ទីក្រុងSusa និងសំណល់ក្រោយសង្គ្រាម ប្រទេសអាស៊ែបៃហ្សង់
ភ្នំពេញ៖ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសមាជិក សមាជិកាទាំងអស់ចូលរួមទស្សនកិច្ចតំបន់មរតកវប្បធម៌ទីក្រុងSusa ដែលត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាម ហើយគណ:ប្រតិភូសភាកម្ពុជាក៏បានឆ្លៀតឱកាសសម្តែងការគួរសមជាមួយលោកជំទាវប្រធានរដ្ឋសភា និងថតរូបជាអនុស្សាវរីយ៏ ហើយក៏បានបន្តទៅមើលតំបន់ទេសភាពធម្មជាតិជាប់ព្រំប្រទល់ប្រទេសអាស៊ែបៃហ្សង់ ប្រទេសអាម៉ានី ។
ដំណើរទស្សនកិច្ចនេះចង់បង្ហាញអំពីវិនាសសកម្មសម័យសង្គ្រាម និងចង់បានពិភពលោកពោរពេញដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពគ្រប់សមាជិកទាំងអស់លើកឡើងថា មានតែពង្រឹងសាមគ្គីភាពពហុភាគី និងកំណែទម្រង់គោលនយោបាយ ដែលធ្វើអោយពិភពលោកបញ្ជៀសសង្គ្រាមបាន៕