**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

លោក ដូណាល់ ត្រាំ អះអាងសាជាថ្មីថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិរបស់ខ្លួន

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងសាជាថ្មីថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិរបស់ខ្លួន ហើយបេសកជនពិសេសដែលរូបលោកបានតែងតាំង នឹងជាអ្នកដឹកនាំ កិច្ចប្រឹងប្រែងនេះ។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ត្រាំ បានប្រកាសតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសរបស់លោកប្រចាំកោះ Greenland ជាហេតុនាំឱ្យមានការរិះគន់ជាថ្មីពីសំណាក់ប្រទេសដាណឺម៉ាក និង Greenland ជុំវិញចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៉ីនតោន ចំពោះដែនកោះតំបន់អាកទិក ដែលសម្បូរដោយធនធានរ៉ែមួយនេះ។

លោក ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតចង់ឱ្យ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក ក្លាយជាផ្នែកនៃ សហរដ្ឋអាមេរិក ដោយសារតែសារសំខាន់ផ្នែកយុទ្ធសាស្រ្ត ហើយនិងធនធានរ៉ែរបស់ដែនកោះនេះ។ លោក Landry កាលពី ដើមឆ្នាំនេះ ក៏បានបង្ហាញការការគាំទ្រចំពោះគំនិតលោក ត្រាំ ផងដែរ។

ថ្លែងចេញពីទីក្រុង Palm Beach រដ្ឋ Florida លោកប្រធានាធិបតីអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវកោះ Greenland ដោយសារសន្តិសុខជាតិ មិនមែនដោយសារធនធានរ៉ែទេ… ប្រសិនបើអ្នកក្រឡេកមើល Greenland ហើយពិនិត្យឱ្យច្បាស់តាមបណ្តោយឆ្នេរទាំងមូល អ្នកនឹងឃើញកប៉ាល់របស់រុស្ស៉ីនិងចិន នៅគ្រប់ទីកន្លែង។ យើងត្រូវការដែនកោះនេះ សម្រាប់សន្តិសុខ។ យើងចាំបាច់ត្រូវតែមាន Greenland»។ លោក ត្រាំ បានបន្ថែមថា លោក Landry ចង់ដឹកនាំកិច្ចប្រឹងប្រែងនេះ។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះការបង្ហាញចំណាប់អារម្មណ៍ជាថ្មីរបស់សហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្រ្តី Greenland លោក Jens-Frederik Nielsen បានចេញសេចក្តីថ្លែងការណ៍រួមដូច្នេះថា «អ្នកមិនអាចមកក្រសោបយកប្រទេសដទៃឡើយ។ សូម្បីតែប្រើហេតុផលអំពីសន្តិសុខអន្តរជាតិក៏ដោយ។ Greenland គឺជាកម្មសិទ្ធិរបស់ប្រជាជនដែលរស់នៅលើដែនកោះនេះ ហើយសហរដ្ឋអាមេរិក មិនអាចមកកាន់កាប់ Greenland បានឡើយ»៕

អត្ថបទដែលជាប់ទាក់ទង