**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បេសកម្មរបស់សង្គមស៊ីវិលចិន ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជា


ភ្នំពេញ៖ ក្នុងក្របខណ្ឌនៃចំណងមិត្តភាព “ដែកថែប” រវាងកម្ពុជា និងចិន កិច្ចសហប្រតិបត្តិការមិនមែនមានត្រឹមតែលើវិស័យនយោបាយ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីកសាយភាយយ៉ាងជ្រៅដល់កម្រិត “បេះដូងនិងបេះដូង” តាមរយៈសកម្មភាពមនុស្សធម៌របស់អង្គការសង្គមស៊ីវិលចិន។ បេសកកម្មទាំងនេះ បាននិងកំពុងផ្ដល់នូវ “ជីវិតទីពីរ” និងស្នាមញញឹមដល់កុមារកម្ពុជារាប់ពាន់នាក់ ដែលនេះគឺជាគុណតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។
លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គម្រោងដ៏លេចធ្លោបំផុតមួយ គឺកម្មវិធីពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតដល់កុមារកម្ពុជា។ តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យជំនាញៗមកពីប្រទេសចិន និងការនាំយកកុមារកម្ពុជាទៅទទួលការវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យទំនើបៗក្នុងប្រទេសចិន សង្គមស៊ីវិលចិនបានជួយសង្គ្រោះជីវិតកុមារដែលគ្រួសារមានជីវភាពខ្វះខាត។ ការជួយសង្គ្រោះកុមារម្នាក់ មិនត្រឹមតែជាការសង្គ្រោះជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់សេចក្ដីសង្ឃឹមឡើងវិញដល់គ្រួសារទាំងមូល។
លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចាប់ពីឆ្នាំ២០១៨មក ដោយមានកិច្ចសហការជាមួយអង្គការYUNDI ខ្ញុំខ្លួនឯងផ្ទាល់បានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្នុងការពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាជិត៨០ពាន់នាក់ ហើយបានជួយសម្របសម្រួលបញ្ជូនកុមារ១២៤រូបទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត ពីមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។
ដោយឡែកចាប់ពីឆ្នាំ២០២៣មក សង្គមស៊ីវិល២បន្ថែមទៀតគឺ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង មូលនិធិចិនPEACELAND បានគាំទ្របន្ថែមកម្លាំងដល់អង្គការYUNDI ក្នុងបុព្វហេតុលើកកម្ពស់សុខុមាលភាពជូនដល់កុមារកម្ពុជា។
តាមរយៈសកម្មភាពទាំងនេះ ទាំងប្រជាជនកម្ពុជា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងខ្ញុំ សុទ្ធតែយល់ស្របគ្នាថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជាពិតជាមានគុណតម្លៃមហាសាល ហើយជាសកម្មភាពប្រតិបត្តិការជាក់ស្តែងដែលកុមារកម្ពុជាជានិច្ចកាលទទួលបានដោយផ្ទាល់ ស្របនឹងសច្ចភាពដែលយើងទទួលស្គាល់ទាំងអស់គ្នាថា កុមារជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនរបស់ជាតិនីមួយៗ ហើយសុខភាពល្អរបស់កុមារ ជាក្តីសង្ឃឹមខ្ពស់សម្រាប់ជាតិ។»
សូមបញ្ជាក់ថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជា មិនមែនគ្រាន់តែជាជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពពោរពេញដោយទឹកចិត្តមនុស្សធម៌ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារកម្ពុជាយ៉ាងពិតប្រាកដ។ ក្នុងនាមជាទំពាំងស្នងឫស្សី សុខភាពរបស់កុមារគឺជាគ្រឹះនៃអភិវឌ្ឍន៍ជាតិ ហើយការគាំទ្រពីមិត្តចិនតាមរយៈផ្លូវនេះ គឺជាត្បូងពេជ្រដ៏មានតម្លៃក្នុងទំនាក់ទំនងកម្ពុជា-ចិន៕

អត្ថបទដែលជាប់ទាក់ទង