ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី
ភ្នំពេញ៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ និងឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ – ២៨.៦.២០២២) នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី ។
ពិធីខាងលើក៏មានការចូលរួមពីលោក ហ៊ត សីហា ជាសមាជិកប្រចាំតំបន់៣ (Sydney) តំណាងឯកឧត្តម ហួរ ហាប់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៣ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនប្រមាណជាង៧០០នាក់៕