ឯកឧត្តម គន់ គីម អញ្ជើញចែកអំណោយមនុស្សធម៌ជូនពលរដ្ឋភៀសសឹក ១,២០០គ្រួសារ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ជាអង្ករចំនួនជាង២០តោន ជូនពលរដ្ឋភៀសសឹកចំនួនជិត ១,២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកបរវេល ខេត្តបាត់ដំបង ដែលជាអំណោយឧបត្ថម្ភដោយអង្គការការីតាស (CARITAS CAMBODIA)។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការការីតាស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក ក្នុងពេលស្ថានភាពព្រំដែនបន្តទទួលរងឈ្លានពាន៕

