**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់(MPWT-CW4) ក្នុងក្រុងសៀមរាប សម្រេចបានជាង២៣%ហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់(MPWT-CW4) ក្នុងក្រុងសៀមរាប សម្រេចបានជាង២៣%ហើយគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២។

លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោងMPWT/WaSSIP/CMU-2 កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ (MPWT-CW4) ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុនទទួលបន្ទុកការសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង តាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានា ដល់ការសម្រេចបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។

ជាលទ្ធផល គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាបសម្រេចបានជាង២៣%ហើយ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

ជាមួយគ្នានោះផងដែរ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទីតាំងស្ថានីយ៍បូមថ្មីចំនួន០២ កន្លែងដោយផ្តោតលើលក្ខណៈបច្ចេកទេស ដើម្បីឈានដល់ការសិក្សាលម្អិតលើផ្នែកផ្សេងៗ និងបាន ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទទួលបន្ទុកការសាងសង់ខ្សែផ្លូវដែលត្រូវដាក់បណ្តាញលូខ្នែង លូខ្នែងរង (MPWT-CW1A) ដើម្បីពន្លឿនឯកសារពាក់ព័ន្ធ ការងារធនធានមនុស្ស សម្ភារៈ និងគ្រឿងចក្រ ដើម្បីដាក់ជូនទីប្រឹក្សាគម្រោង (Consultant) ពិនិត្យសម្រេច មុនចាប់ផ្តើមអនុវត្តគម្រោង តាមផែនការ ដែលបានគ្រោងទុក។

ថ្លែងក្នុងជំនួបនោះ លោកនាយកគម្រោង បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនទទួលបន្ទុកការងារសាងសង់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង