សូមប្រុងប្រយ័ត្នករណីលោកអ្នកទទួលបានសារជូនដំណឹងពីជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាផ្ញើសារជូនដំណឹងដើម្បីលួចយកគណនី Telegram របស់លោកអ្នក

ភ្នំពេញ៖ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចេញសារក្រើនរំលឹក សូមប្រុងប្រយ័ត្នករណីលោកអ្នកទទួលបានសារជូនដំណឹងពីជនអនាមិក ឬក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាផ្ញើសារជូនដំណឹងដើម្បីលួចយកគណនី Telegram របស់លោកអ្នក ដូចករណីក្នុងរូបភាពនេះ ។
ជាទូទៅក្រុមហ៊ុន Telegram មិនមានការផ្ញើសារជូនដំណឹងឱ្យប្តូរលេខកូដសម្ងាត់ជាបន្ទាន់បែបនេះទេ ។ វិធីសាស្រ្តទប់ស្កាត់ និងការពារ សូមលុបសារជូនដំណឹង ឬ Block ចោលជាការស្រេច៕

