**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ «ផែនការ៥ឆ្នាំលើកទី១៥» របស់ចិន ជាឱកាសមាសសម្រាប់កម្ពុជា ជំរុញការអភិវឌ្ឍគុណភាពខ្ពស់

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ផែនការ៥ឆ្នាំលើកទី១៥ (ឆ្នាំ២០២៦-២០៣០) របស់ប្រទេសចិន» ដែលនឹងផ្តោតទៅលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការធ្វើទំនើបកម្មឧស្សាហកម្ម គឺជាកម្លាំងចលករថ្មីមួយ និងជា «ឱកាសមាស» ដែលកម្ពុជាគួរចាប់យក ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយគុណភាពខ្ពស់ និងភាពធន់។

លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជានឹងអាចទាញយកផលប្រយោជន៍ពីនិន្នាការនេះ ដោយទាក់ទាញគម្រោងវិនិយោគចិនដែលមានបច្ចេកវិទ្យាទំនើប និង ស្តង់ដារបរិស្ថានខ្ពស់ មកកាន់តំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលឧស្សាហកម្មរបស់ខ្លួន។ ការបន្តពង្រឹងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ក្នុងដំណាក់កាលថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវសមុទ្ររវាងកម្ពុជា និងចិន។ ការតភ្ជាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែងាយស្រួលក្នុងការសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ដែលផ្តល់ឱកាសពង្រីកការនាំចេញកសិផល និងទំនិញកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារចិនដ៏ធំ។

លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖ «ផែនការ៥ឆ្នាំលើកទី១៥» ចាប់ផ្តើមពីឆ្នាំ២០២៦ ហើយបិទបញ្ចប់នាចុងឆ្នាំ២០៣០ ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជាក្នុងការអនុវត្តឱ្យបានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម XI Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជា ក្នុងការចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍដែលកើតចេញពីការបើកចំហកម្រិតខ្ពស់ បន្តរួមគ្នាកសាងទំនុកចិត្តនយោបាយក្នុងកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ កសាងរបាំងការពារសន្តិសុខក្នុងកម្រិតខ្ពស់ អនុវត្តការផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យកាន់តែញឹកញាប់ និងអនុវត្តការសម្របសម្រួលយុទ្ធសាស្ត្រតាមស្តង់ដារខ្ពស់។ ដូចដែល ឯកឧត្តម XI Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា៖ «ដើរជាមួយចិន គឺដើរជាមួយឱកាស ជឿជាក់លើចិន គឺជឿជាក់លើអនាគត»។ មិត្តភាពចិន-កម្ពុជា បានឆ្លងកាត់ការសាកល្បងនៃព្យុះភ្លៀងអន្តរជាតិជាច្រើនរាប់មិនអស់ ហើយនៅតែបន្តភាពរឹងមាំដូចដែកថែប។ ដូចដែលយើងបានដឹងទាំងអស់គ្នាថា កម្ពុជាគឺជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាដំបូងគេជាមួយចិនក្នុងកម្រិតទ្វេភាគី លើផែនការកិច្ចកសាងសហគមន៍វាសនារួម និងជាសហគមន៍វាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដោយប្រទេសយើងទាំងពីរនឹងជំរុញយ៉ាងខ្លាំងក្លានូវការកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកប ដោយគុណភាពខ្ពស់ បន្តពង្រឹងខ្លឹមសារនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» កម្ពុជា-ចិន និងជំរុញការកសាងឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆានិងអង្ករ។»
លោកបណ្ឌិត ជា មុនីឫទ្ធិ បានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា សិក្សាឱ្យបានស៊ីជម្រៅ អំពីខ្លឹមសារនៃ «ផែនការ៥ឆ្នាំលើកទី១៥» របស់ចិន ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ និងបង្កើនភាពជាដៃគូឱ្យស្របទៅតាមទិសដៅអភិវឌ្ឍន៍ថ្មីរបស់ចិន។ តាមរយៈការតភ្ជាប់ និងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនពីកំណើនដ៏រឹងមាំរបស់មហាយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង