លោក លី យ៉ាសាក់ ចូលរួមកិច្ចជុំអន្តរក្រសួងដើម្បីចុះប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តមុខងារក្នុងវិស័យសុខាភិបាល និងសិក្សាលទ្ធភាពក្នុងការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្ត ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់

កែប-កំពត៖ នៅសាលាខេត្តកែប និងសាលាខេត្តកំពត នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៥ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចជុំអន្តរក្រសួងដើម្បីចុះប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តមុខងារក្នុងវិស័យសុខាភិបាល និងសិក្សាលទ្ធភាពក្នុងការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលរាជធានី ខេត្ត ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។
កិច្ចប្រជុំខាងលើមានគោលបំណងទទួលធាតុចូលបន្ថែម ដើម្បីពិនិត្យលើដំណើរការរៀបចំជម្រើសនានា ក្នុងការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងវិស័យសុខាភិបាលមួយចំនួនពីរដ្ឋបាលរាជធានី ខេត្ត ទៅឱ្យរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ ជ អ ប សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែបនឹងខេត្តកំពត គណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកមេឃុំ ចៅសង្កាត់ មណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធមួយចំនួន៕

