**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

កាហ្សាក់ស្ថាន ប្រាប់អ៊ុយក្រែនឱ្យបញ្ឈប់ការវាយប្រហារលើស្ថានីយប្រេងនៃសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) នៅសមុទ្រខ្មៅ

អាស្តាណា៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេសកាហ្សាក់ស្ថានបានប្រាប់អ៊ុយក្រែននៅថ្ងៃអាទិត្យនេះឱ្យបញ្ឈប់ការវាយប្រហារលើស្ថានីយប្រេងនៃសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) នៅសមុទ្រខ្មៅ បន្ទាប់ពីការវាយប្រហារ ដោយដ្រូនដ៏ធំមួយបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្អាកការនាំចេញ។

CPC ដែលមានម្ចាស់ភាគហ៊ុនមកពីរុស្ស៊ី កាហ្សាក់ស្ថាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ថាខ្លួនបានផ្អាកប្រតិបត្តិការ បន្ទាប់ពីចំណតនៅស្ថានីយរបស់រុស្ស៊ីនៅសមុទ្រខ្មៅ បានរងការខូចខាតយ៉ាងខ្លាំង ដោយសារការវាយប្រហារដោយដ្រូនទ័ពជើងទឹកអ៊ុយក្រែន។

ក្រសួងការបរទេសកាហ្សាក់ស្ថានបានសម្តែងការតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់»។

ក្រសួងបានបន្ថែមថា «យើងចាត់ទុកអ្វីដែលបានកើតឡើងថា ជាសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី…ហើយយើងរំពឹងថាភាគីអ៊ុយក្រែននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារកុំឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះនៅពេលអនាគត»។

គួរបញ្ជាក់ថា CPC គ្រប់គ្រងការនាំចេញប្រេងប្រហែល ៨០% របស់កាហ្សាក់ស្ថាន។ CPC បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់ចំណតបណ្តែតទឹកសម្រាប់ចាក់ប្រេង ដែលធ្វើឱ្យប្រតិបត្តិការមិនអាចដំណើរការបាន ហើយកប៉ាល់ដឹកប្រេងត្រូវបានដកចេញពីតំបន់នោះ៕

អត្ថបទដែលជាប់ទាក់ទង