ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង ផ.ស.ថ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. សម្រាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដាក់ជូន គ.ជ.អ.ប. ពិនិត្យ និងសម្រេច។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២៥រូប ស្រី៤រូប។
គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះជាសកម្មភាពនៃកិច្ចប្រជុំបន្តស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លទ្ធផលរំពឹងទុក សកម្មភាពជាអាទិភាព និងអនុសកម្មភាពនៃការពង្រឹង ការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

