ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការកំណត់លក្ខខណ្ឌពិសេសដាច់ដោយឡែក ចំពោះការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី ការកំណត់លក្ខខណ្ឌពិសេសដាច់ដោយឡែក ចំពោះការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមអនុក្រឹត្យនេះ គម្រោងដែលមានទុនវិនិយោគចាប់ពី ១០ម៉ឺនដុល្លាឡើងទៅអាចស្នើសុំចុះបញ្ជី ជាគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការលើកទឹកចិត្ត ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ ២០២៥-២០២៨)៕

