**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង

បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ

“បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធនៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ។
ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលគ្រឿងបរិក្ខារបានកើនឡើង៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់បានកើនឡើង៧,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផ្គត់ផ្គង់ខាងផលិតកម្មមានស្ថិរភាពជាមូលដ្ឋាន ការប្រកបអាជីពមានស្ថិរភាពជាទូទៅ តម្លៃទំនិញមានការកែសម្រួលខ្លះ កម្លាំងចលករថ្មីត្រូវពូនជ្រំជាបន្តបន្ទាប់ សេដ្ឋកិច្ចជាតិបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ។
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន KPMG បានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេតមើលសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២៥ ។ របាយការណ៍នេះបង្ហាញឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ GDPជាក់ស្តែងនៃសេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលខ្ពស់ជាងរយៈពេលដូចគ្នានាឆ្នាំ២០២៤ចំនួន០,៤ភាគរយ ដំណើរការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយពេញមួយឆ្នាំមានភាពល្អប្រសើរ ។
លោក Cai Wei ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចចិននៃក្រុមហ៊ុន KPMG បានថ្លែងថា សម្លឹងមើលត្រីមាសទីបួន ការដំណើរការសេដ្ឋកិច្ចមានកត្តាទ្រទ្រង់ក្នុងពីរវិស័យ ។ទីមួយ គឺស្ថានការណ៍តានតឹងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពបន្ធូរបន្ថយ ដែលនឹងដើរតួនាទីវិជ្ជមានចំពោះសមិទ្ធផលខាងពាណិជ្ជកម្មជាមួយបរទេសនិងការប៉ាន់ប្រមាណចំពោះការធ្វើអជីវកម្មនៃសហគ្រាសនៅត្រីមាសទីបួន ។ ទីពីរគឺ ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយម៉ាក្រូកាន់តែយកចិត្តទុកដាក់ដល់តម្រូវការផ្ទៃក្នុង គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយពេញមួយឆ្នាំត្រូវបានរំពឹងថា នឹងសម្រេចយ៉ាងរលូន ។
លោក Jean-Jacques de Dardel ប្រធាននៃក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលស៊្វីសនិងជាអតីតឯកអគ្គរដ្ឋទូតស៊្វីសប្រចាំនៅចិនបានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា ទីផ្សារចិនបានរក្សាកំណើនយ៉ាងឆាប់រហ័សជាទូទៅ ដែលនៅតែជាគោលដៅសំខាន់នៃផលិតផលស៊្វីសដដែល ជាពិសេសគឺក្នុងវិស័យផលិតសម្ភារៈវេជ្ជសាស្ត្រជាន់ខ្ពស់ជាដើម ។ លោកJean-Jacques de Dardel បានរំពឹងទុកថា សមិទ្ធផលច្នៃប្រឌិតថ្មីកាន់តែច្រើនរបស់ស៊្វីសអាចទទួលការអភិវឌ្ឍនៅប្រទេសចិន ។ ឆ្លងតាមរយៈការអភិវឌ្ឍបៃតងនិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ប្រទេសទាំងពីរស៊្វីសនិងចិនអាចបង្កើតជា “ចំណងរួមថ្មី” នេះមិនត្រឹមតែមានអំណោយផលដល់សេដ្ឋកិច្ចទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោកទាំងមូលផងដែរ ។
វេបសាយនៃវេទិកាអាស៊ីបូព៌ារបស់អូស្ត្រាលីបានចុះផ្សាយអត្ថបទនៅពេលថ្មីៗកន្លងទៅនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនជាក្បាលម៉ាស៊ីននៃវិបុលភាពសកលផង ហើយក៏ជាមូលហេតុមួយសម្រាប់កែប្រែសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកផងដែរ ។ ប្រទេសចិនធ្លាប់ជា “រោងចក្រពិភពលោក”ដ៏សំខាន់សម្រាប់ផលិតទំនិញប្រើប្រាស់ដែលមានតម្លៃថោក ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីដែលជំរុញឱ្យឧស្សាហកម្មទំនិញទ្រង់ទ្រាយធំនៃទ្វីបអាមេរិកឡាទីននិងអាហ្វ្រិកទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមពេលជាមួយគ្នានេះ ក៏បានពង្រឹងស្ថិរភាពតម្លៃនៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ដែរ ។
លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា បើមើលពីសភាពការណ៍នៅដំណាក់កាលបន្ទាប់ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការមូលដ្ឋានដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរនៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ការសម្រេចបាននូវគោលដៅតាមការរំពឹងទុកពេញមួយឆ្នាំមានលក្ខខណ្ឌអំណោយផលជាច្រើន ។ ជាពិសេសគឺការបើកធ្វើដោយជោគជ័យនៃកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានគ្រោងផែនការអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ដែលពង្រឹងយ៉ាងខ្លាំងដល់ជំនឿចិត្តអភិវឌ្ឍន៍របស់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន និងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងនឹងនរជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង