**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨

កណ្តាល៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានណែនាំ និងជំរុញដល់មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងសហការជាជាមួយក្រុមការងារផែនការវិនិយោគខេត្ត ក្នុងការផ្ដល់ធាតុចូល និងយុទ្ធសាស្ត្រគន្លឹះ ដើម្បីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ឱ្យបានទាន់ពេលវេលា។

លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោម ជាតិបានកំណត់ថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិ របស់ខ្លួន ក្រោយពីបោះឆ្នោតរួច ដោយអនុវត្តតាមច្បាប់ កម្មវិធីវិនិយោគបីឆ្នាំរំកិលក៏ត្រូវបានរៀបចំ ជារៀង រាល់ឆ្នាំផងដែរ។ហើយថ្ងៃនេះរដ្ឋបាលខេត្តកណ្តាល ដោយមានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងអ្នកពាក់ព័ន្ធនានាបានចូលរួមអនុវត្តផងនោះគិតមកដល់ពេលនេះបានដំណើរដល់សកម្មភាពទី៣ក្នុងជំហានទី២នៃការកសាងកម្មវិធីវិនិយោគគឺវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំ រំកិល(២០២៦-២០២៨) នៅថ្នាក់ខេត្ត។

លោកបាបានសង្កត់ធ្ងន់ថា មន្ទីរ និងមន្ត្រីជំនាញត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាឱ្យកម្មវិធីអភិវឌ្ឍន៍ខេត្ត រួមទាំងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានដាក់ចេញទទួលបានជោគជ័យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនាពេលនេះមានគោលបំណងសំខាន់ៗចំនួន៣៖ ១/ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្សំនូវតម្រូវការទាំង នេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។ ២/កៀរគរប្រភពធនធាននានា ពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាជួយគាំ ទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។ ៣/ត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ សង្កាត់នៅថ្នាក់ក្រុង/ស្រុក តាមការគ្រោងរបស់សិក្ខាសាលានេះចាប់ពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា គម្រោងកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៦-២០២៨ មានគម្រោងចំនួន ៥៧៤ គម្រោង។
គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ១៧១ គម្រោង។ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកមានចំនួន ៦១៥.គម្រោង។ គម្រោងកម្មវិធីវិនិយោគសង្កាត់ មាន ៧០៦ គម្រោង។ គម្រោងកម្មវិធីវិនិយោគឃុំមាន២ ២៦៨ គម្រោង៕

អត្ថបទដែលជាប់ទាក់ទង