សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ៥បន្ទប់ នៃសាលាបឋមសិក្សាសំរោង ជាអំណោយរបស់មិត្តជប៉ុន ដើម្បីលើកកម្ពស់គុណភាពអប់រំនៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ អគារសិក្សាថ្មី១ខ្នង មាន០៥បន្ទប់ នៃសាលាបឋមសិក្សាសំរោង ក្រោមការឧបត្ថម្ភគាំទ្រដោយ សប្បុរសជនជប៉ុន និងក្រុមហ៊ុន សាមីតា ស្នូលឡេស៊ុប ហ្វាន់ដេសិន ខេមបូឌា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោកស្រី កូបាយ៉ាអាស៉ិក ហ្វូជីកុក តំណាងអង្គការ សាមីតា ស្នូលឡេស៊ុប ហ្វាន់ ដេសិន ខេមបូឌា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាសំរោង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ពិធីនេះដែរក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកលោកស្រី ប្រធានមន្ទីរខេត្ត លោកអភិបាលក្រុង តំណាងកងកម្លាំងទងបីប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ។
គួរបញ្ជាក់ថា អគារសិក្សាដែលជាសមិទ្ធផលថ្មី ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥ សាងសង់ដោយក្រុមហ៊ុន ម៉ែន សមើល ខូអិលធីឌី និងកំពុងសម្ពោធដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចំណាយថវិកាសរុបចំនួន៧០.០០០$ (ប្រាំពីរម៉ឺនដុល្លារសហរដ្ឋអាមេរិច)៕

