ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧២

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧២ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ។
ជាមួយគ្នានេះក៏ចូលរួមថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ៕

