**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

និស្សិតនិងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសហុងគ្រី មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ និស្សិតទាំងអស់ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងបំពេញការងារនៅក្នុងប្រទេសហុងគ្រី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការសម្រេចបាននូវការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋាភិបាលថៃ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្តីសប្បាយរីករាយនិងអំណរសាទររបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នេះ បានបង្ហាញនៅក្នុងពេលដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសដែលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី។

ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ចាក់ថា ការសម្រេចបាននូវជោគជ័យធំធេងមួយនេះ កើតចេញពីការបំពេញបេសកកម្មការទូតប្រកបដោយភាពវាងវៃ បត់បែន យកពលរដ្ឋជាស្នូល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ មានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។ ការស្រឡាញ់សន្តិភាព មិនចង់ឱ្យមានសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបង្រួមបញ្ហាមិនឱ្យរីកធំ ប្រកាន់យកការអត់ធ្មត់ តែការពារបូរណភាពទឹកដីឱ្យទាល់តែបាន មិនមានការបាត់បង់មួយមីលីម៉ែត្រណាឡើយ។

កញ្ញា ជាប លីលី ប្រធានសមាគម និស្សិតខ្មែរ នៅប្រទេសហុងគ្រី បានគូសបញ្ជាក់ថាកញ្ញានិងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រីទំាងអស់ តែងតែតាមដានសភាពការណ៍នៃជម្លោះព្រំដែនកម្ពុជានិងថៃជាប់ជាប្រចាំ។ ក្រុមនិស្សិតទំាងអស់បានគំាទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។ ភាពអត់ធ្មត់របស់កម្ពុជា បានទទួលជោគជ័យ និងការគំាទ្រពីពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ ប្រធានសមាគមនិស្សិតខ្មែរ ប្រចាំនៅប្រទេសហុងគ្រី បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជានិងថៃ ដែលស្រឡាញ់សន្តិភាព ។ មានសន្តិភាពទើបមានការអភិវឌ្ឍ។

កញ្ញា ជាប លីលី បានគូសបញ្ជាក់ថា ជាការពិត និស្សិតទាំងអស់ដែលសិក្សានៅក្នុងប្រទេសហុងគ្រី បានមកពីតំបន់ ឬខេត្តផ្សេងៗគ្នា ឬមកពីស្ថាប័នផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងសិក្សានៅគ្រឹះស្ថានផ្សេងៗគ្នានៅប្រទេសហុងគ្រី ប៉ុន្តែពួកគេទាំងអស់គ្នា មានគោលដៅរួមមួយជាមួយគ្នា។ ពោលគឺឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីប្រទេសហុងគ្រី ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

“ ជាងនេះទៅទៀតយើងខ្ញុំទាំងអស់គ្នា តែងមានការប្រយ័ត្នប្រយែង គិតគូរ និងយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាព ទាំងក្នុង និងក្រៅថ្នាក់រៀន សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់អត្តសញ្ញាណ និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាខ្មែរ ដែលយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថា សកម្មភាពទាំងអស់នេះ នឹងបានជាផ្នែកមួយសម្រាប់ចូលរួមចំណែក ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងកម្ពុជា និងហុងគ្រី” ប្រធានសមាគមន៍និ ស្សិតកម្ពុជា កញ្ញា ជាប លីលី បានបញ្ជាក់។

តំណាងនិស្សិតចំនួន៦៧នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ជាក់ថា “ក្នុងនាមបងប្អូននិស្សិតទាំងអស់គ្នានៅប្រទេសហុងគ្រី និងក្រុមនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី សូមសម្ដេច ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងសូមសម្ដេច និងអង្គពិធីទាំងមូល មានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្តន៍ តទៅ”។

ដូចគ្នានោះដែរ ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រីបានគូសបញ្ជាក់ថា ទំាងនិស្សិតនិងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសហុងគ្រី ទំាងអស់ មានសេចក្តីសប្បាយរីករាយចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្នុងប្រទេសហុងគ្រី ពិសេសនិស្សិត បានអរគុណ ដឹងគុណជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការទូត ការគោរពច្បាប់អន្តរជាតិ ប្រកបដោយភាពអត់ធ្មត់ តែម៉ឺងម៉ាត់ ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋទំាងសងខាង។ នៅទីបញ្ចប់បាននាំមកកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសារៈសំខាន់មួយ ដើម្បីធ្វើឱ្យសភាពការណ៍ព្រំដែនវិលទៅប្រក្រតីភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋទំាងសងខាង។

សូមជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៧នាក់កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ក្នុងនោះនារីចំនួន៣០នាក់ ដែលកំពុងសិក្សានៅថ្នាក់ក្រោយឧត្តម លើជំនាញជាច្រើន មានវិស្វកម្ម កសិកម្ម បរិស្ថាន សំណង់ ចំណីអាហារ ស្ថាបត្យកម្មនិង បច្ចេកវិទ្យជាដើម។

សម្តេចប្រធានរដ្ឋសភា បានអរគុណក្មួយៗនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរទំាងអស់នៅឯនាយសមុទ្រ ដែលតែងតែគំាទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងពិតជាមានសំណាងណាស់ ដែលបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះនិងតួនាទីរបស់យើងនៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ស្មើមុខស្មើមាត់៕

អត្ថបទដែលជាប់ទាក់ទង