**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)


សៀមរាប÷នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម រិន វីរៈ បានសម្ដែងនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររបស់វិទ្យាស្ថានជាតិស្ថិតិ និងប្រធានមន្ទីរផែនការរាជធានី ខេត្ត អង្គការ UNICEF និងក្រុមការងារបច្ចេកទេសទាំងអស់ដែល បានចូលរួមចំណែកក្នុងការធ្វើតេស្តបញ្ចូលសាកល្បង និងផ្តល់ធាតុចូលក្នុងការកែសម្រួលថ្នាលបញ្ចូលទិន្នន័យ ដែលឈានមកដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលលើការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូល ទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) នាពេលនេះ។
ឯកឧត្តមមានប្រសាសន៍ទៀតថា វគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលទិន្នន័យ និងប្រកាសឱ្យប្រើប្រាស់ថ្នាលបញ្ចូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) គឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុតមួយក្នុងការផ្តល់នូវចំណេះដឹងនិងសមត្ថភាពបន្ថែម ដល់មន្ត្រីជំនាញនៅមន្ទីរផែនការរាជធានីខេត្ត ដើម្បីយកទៅបណ្តុះបណ្តាលបន្ត នៅថ្នាក់ខេត្ត និងថ្នាក់ស្រុក មុននឹងចុះប្រតិបត្តិការប្រមូលទិន្នន័យនៅតាមភូមិទាំងអស់ទូទាំងប្រទេស។

ថ្នាលបញ្ចូលទិន្នន័យថ្មីនេះ គឺជាការអភិវឌ្ឍនិងកែលម្អប្រព័ន្ធមូលដ្ឋាន CDB ដើម្បីឱ្យមានភាពទាន់សម័យ ស្របតាមបច្ចេកវិទ្យាថ្មីៗ និងឆ្លើយតបទៅនឹងតម្រូវការរដ្ឋបាលឌីជីថលរបស់រាជរដ្ឋាភិបាល។ ប្រព័ន្ធនេះ សម្រួលដល់ការបញ្ចូលទិន្នន័យឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ មានទិន្នន័យទាន់ពេលវេលា ងាយស្រួលក្នុងការកែសម្រួល និងអាចប្រើប្រាស់ភ្ជាប់ APP, Google map នៅពេលខាងមុខសម្រាប់ថ្នាក់ដឹកនាំ ងាយស្រួលទាញយកទិន្នន័យ និងសម្រាប់ការធ្វើសេចក្តីសម្រេចផ្នែកគោលនយោបាយ និងការធ្វើផែនការអភិវឌ្ឍន៍ នៅគ្រប់កម្រិត។

ផ្អែកតាមកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងចូលរួមយ៉ាងសកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីៗ ឈានទៅអនុវត្តការងារជាក់ស្តែងឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង