សម្តេចធិបតី ថ្លែងអំណរគុណអាមេរិក,ចិន និងម៉ាឡេស៊ី ដែលខិតខំផ្គួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានខិតខំផ្គួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃ ២៨ កក្កដា ២០២៥កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ និងក៏អរគុណដល់មិត្តចិន ដែលបានខិតខំជួយដោះស្រាយលើបញ្ហានេះផងដែរ។
សម្ដេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បា ប្រាប់ទៅអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវចេញមកបកស្រាយឱ្យបានច្បាស់លាស់នៅពេលមានព័ត៌មានមិនពិតកើតមានឡើងដែលធ្វើឱ្យច្របូកច្របល់នៅក្នុងសង្គម, សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមតាមដានបណ្ដាញព័ត៌មានរបស់រាជរដ្ឋាភិបាល និងជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលា៕

