អង់គ្លេស និងអាម៉េរិក ដាក់ទណ្ឌកម្មបណ្តាញពហុជាតិមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានចោទប្រកាន់ពីបទឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ

ឡុងដ៍៖ កាលពីថ្ងៃអង្គារទី១៤តុលា ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មបណ្តាញពហុជាតិមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ។
រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា មជ្ឈមណ្ឌលដែលមានទីតាំងនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានប្រើប្រាស់ការផ្សាយពាណិជ្ជកម្មក្លែងក្លាយដើម្បីទាក់ទាញកម្មករដែលបន្ទាប់មកត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិត ក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្ម។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី អ៊ីវេត ឃូបពើរ (Yvette Cooper) បាននិយាយថា៖«មេក្លោងនៅពីក្រោយមជ្ឈមណ្ឌលឆបោកដ៏គួរឱ្យរន្ធត់ទាំងនេះ កំពុងបំផ្លាញជីវិតរបស់ជនងាយរងគ្រោះ ខណៈពួកគេទិញផ្ទះនៅទីក្រុងឡុងដ៍ ដើម្បីទុកលុយ»។
លោកស្រីបន្តថា សកម្មភាពរួមគ្នាជាមួយសហរដ្ឋអាម៉េរិកមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងឆ្លងដែនដែលកំពុងកើនឡើង។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាម៉េរិក លោក ស្កត បេសសិន (Scott Bessent) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា៖«ការកើនឡើងយ៉ាងឆាប់រហ័សនៃការក្លែងបន្លំឆ្លងប្រទេសបានធ្វើឱ្យពលរដ្ឋអាម៉េរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ជាមួយនឹងការសង្គ្រោះជីវិតត្រូវបានលុបចោលក្នុងរយៈពេលប៉ុន្មាននាទី»៕

