**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ឆ្លើយតបនឹងញត្តិបន្ទាន់របស់កម្ពុជា ពាក់ព័ន្ធកងទ័ពទាំង១៨រូប ដែលស្ថិតនៅជាប់ឃុំឃាំងរបស់ថៃ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យបានជ្រាបថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបនឹងញត្តិបន្ទាន់ របស់ គ.ស.ម.ក. ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។

គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោមនេះ៖
«កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍ ១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែលឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃផងដែរ។

ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ឱ្យបាន ពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូម អំពាវនាវឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្ត រួមបញ្ចូលទាំងយន្តការទ្វេភាគី និងកម្រិតតំបន់ដែលមានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហាដែលមានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។

ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាល ប្រទេសកម្ពុជានិងប្រទេសថៃ ក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្ស»៕

អត្ថបទដែលជាប់ទាក់ទង